ឮថា កីឡាករម្នាក់ក្នុងក្រុម U23 កម្ពុជាមានវិជ្ជមានកូវីដ១៩ ទើបបាត់មុខយប់មិញ
ក្នុងការប្រកួត AFF U23 Championship 2022 ប្រចាំពូល A ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងទីម័រខាងកើត គេមិនឃើញមានវត្តមានខ្សែការពារស្ដាំ តាំង ប៊ុនឆៃ។
អវត្តមានកីឡាករមកពីក្លិបបឹងកេតត្រូវបានប្រភពមួយចំនួនឲ្យដឹងថា ដោយសារតែគេបានតេស្ដឃើញវិជ្ជមានកូវីដ១៩។ ប្រភពដដែលបង្ហើបថា មិនមែនតែប៊ុនឆៃម្នាក់ទេ កីឡាករ U23 កម្ពុជាមួយចំនួន ដូចជា លឹម អារុណរេយមិន និងជួន ចាន់ចាវ ជាដើម ក៏មានវិជ្ជមាន និងទើបតែជាដែរ។
តាំង ប៊ុនឆៃ បាន assist ១គ្រាប់ឲ្យ សា ទី ទាត់ចូលមួយគ្រាប់ពេលឈ្នះប៊្រុយណេ ៦ទល់នឹង០។
តាំង ប៊ុនឆៃ
បញ្ហាកូវីដ១៩បានញាំញីយ៉ាងខ្លាំងដល់ព្រឹត្តិការណ៍ AFF U23 Championship 2022 ដែលធ្វើឲ្យក្រុមចំនួន២ គឺ ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា សម្រេចដកខ្លួនចេញ។ ក្រុមមួយចំនួនទៀតក៏តេស្ដឃើញវិជ្ជមានជាបន្តបន្ទាប់ដែរ៕