
Mbappe ប៉េណាល់ទីមិនចូល២ដងហើយរបួសទៀត
Kylian Mbappe មិនអាចទាត់បាល់១១ម៉ែត្របញ្ចូលទីបានសម្រេចដល់ទៅ២ដង ក្នុងការប្រកួត Paris Saint Germain ឈ្នះម្ចាស់ផ្ទះ Montpellier នៃការប្រកួតក្របខណ្ឌកំពូលបារាំង Ligue 1 នៅថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។
ការទាត់ដំបូងឡើយមិនបានសម្រេចទេ ដោយសារតែអ្នកចាំទី Montpellier លោតមុនបាល់ ហើយពេលបានទាត់ម្ដងទៀតនៅតែមិនចូល។
លុះនាទី២១ Mbappe បានរងរបួសសាច់ដុំ ហើយក៏ត្រូវបានប្ដូរចេញ។
លោក Christophe Galtier គ្រូបង្គោល Paris Saint Germain សង្កត់ធ្ងន់ថា មិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ តែក៏មិនចង់ប្រថុយដែរ៕