
Barca បង្កើនការនាំមុខ៨ពិន្ទុលើ Real នៅ La Liga
Barcelona បានឈ្នះម្ចាស់ផ្ទះ Real Betis ១ទល់នឹង២ បង្កើនការនាំមុខលើកំពូលតារាង La Liga លើក្រុមលេខ២ Real Madrid ដល់ទៅ៨ពិន្ទុ។
អ្នកចាំទី Rui Silva របស់ Betis បានសង្គ្រោះបាល់៣ដងពី Pedri មុន Raphinha បញ្ចប់ទីបានសម្រេចពីការ cross ដោយ Alejandro Balde។
Robert Lewandowski បានបន្ថែមមួយគ្រាប់ទៀតពីការតែតទម្លាក់ដោយ Ronaldo Araujo និងជាគ្រាប់ទី១៤របស់គេនៅរដូវកាល។
Jules Kounde បានភ្លាត់ចូលទីខ្លួនឯង ឲ្យ Betis តាមមួយគ្រាប់ពីក្រោយ តែលទ្ធផល១ទល់នឹង២បានបន្តដល់ចប់៩០នាទី។
ក្រោយកញ្ចែបន្លឺបញ្ចប់ការប្រកួត ខ្សែបម្រើ William Carvalho របស់ Betis ទទួលបានកាតក្រហមពីការតវាអាជ្ញាកណ្ដាល។
Barcelona បាន៥០ពិន្ទុពីការប្រកួត១៩លើក ខណៈ Real Madrid ដែលលេងបាន១៨ប្រកួត តាមពីក្រោយ៨ពិន្ទុ។ Real នឹងកាត់បន្ថយការនាំមុខនេះ ប្រសិនបើពួកគេឈ្នះ Valencia យប់នេះ៕