
Trabzonspor ឈ្នះជើងឯកលីគកំពូលតួកគីលើកដំបូងក្នុងរយៈពេល៣៨ឆ្នាំ
Trabzonspor បានក្លាយជាម្ចាស់ជើងឯកលីគកំពូលតួកគីជាលើកដំបូងក្នុងរយៈពេល៣៨ឆ្នាំ ក្រោយក្រសោបបានពានរង្វាន់នេះក្នុងរដូវកាល២០២១/២០២២។
ក្រុមអ្នកគាំទ្របានរត់ចូលទីលាន មុនបញ្ចប់ការប្រកួតនៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ដែលពួកគេស្មើ Antalyasspor ២ទល់នឹង២។
Trabzonspor បាននាំមុខ Fenerbahce ៩ពិន្ទុ ទាំងសល់៣ប្រកួតទៀត ប៉ុន្តែមាន head-to-head ល្អជាង។
ក្រុមមានមូលដ្ឋាននៅក្រុង Trabzon ជាក្រុមមួយចំនួន៦ដែលបានឈ្នះជើងឯកលីគកំពូលតួកគី។ រដូវកាលមុន ម្ចាស់ជើងឯក គឺ Besiktas ខណៈរដូវកាល២០១៩/២០២០ គឺ Istanbul Basaksehir៕