Barcelona ចាប់អារម្មណ៏កូនប្រុសអតីតកីឡាកររបស់ Leeds និង ManCity ដែលកំពុងស៊ុតផ្អើល Champions League ថ្មីៗ
ក្រោយពីបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យក្នុងព្រឹត្តិការណ៏ UEFA Champions League លើកដំបូងរបស់ខ្លួនដោយរកបាន hat-trick បានធ្វើយអោយ Erling Braut Haland ស្ថិតក្នុងព័តមានចរចាមអារាមលើការផ្លាស់ប្តូរទៅកាន់ក្លឹបយក្សផ្សេងៗ។
Haland ធ្វើអោយពិភពលោកបានស្គាល់រូបគេកាន់តែច្បាស់តាមរយៈគ្រាប់បាល់ទាំង ៣គ្រាប់ជួយអោយ Redbull Salzburg យកឈ្នះលើក្រុមមកពីប៊ែលហ្ស៊ិក Genk ដោយលទ្ធផល ៦-២ ក្នុងវគ្គចែកពូល Champions League។
យោងតាមសារព័តមាន Mundo Deportivo របស់អេស្ប៉ាញបានអោយដឹងថា Barcelona បានបញ្ចូនក្រុមការងារទៅមើលការប្រកួតរបស់ Haland ក្នុងព្រឹត្តិការណ៏ជំុរុះ World Cup អាយុក្រោម ២០ឆ្នាំ ដែលក្នុងការប្រកួតនោះកីឡករវ័យ ១៩ឆ្នាំស៊ុតបញ្ចូលទីបានរហូតដល់ទៅ ៩គ្រាប់ជួយអោយន័រវេសទទួលបានជ័យជំនះ ១២-០ លើហុងឌុយរ៉ាស។
Erling Braut Haland មានឪពុកជាអតីតខ្សែបំរើរបស់ក្រុមបាល់ទាត់ Leeds United និង Manchester City គឺលោក Alf-Inge Haland ហើយរូបគេក៏បានចាប់កំណើតក្នុងទីក្រុង Leeds នៅឆ្នាំ ២០០០ ជាពេលដែលឪពុករបស់គេកំពុងលេងអោយក្រុម Leeds United។
បច្ចុប្បន្នមានវ័យតែ ១៩ឆ្នាំទេ តែមានកំពស់រហូតដល់ទៅ ១ម៉ែត្រ៩៤ ឯណោះ អាចរាប់បានថាជាខ្សែប្រយុទ្ធដែលមានជំនាញច្បាស់ក្នុងការបញ្ចប់ទីគូរប្រកួត។ Haland ជាអតីតកីឡាកររបស់ Molde មួយរដូវកាលទើបផ្លាស់មកកាន់ Redbull Salzburg នៅរដូវកាលថ្មីនេះ។
ក្នុងនោះក្រុមអ្នកមានបុណ្យប្រហែលជាក្រុមទី១នៅអឺរ៉ុបដែលដាក់គោលដៅចង់បាន Haland៕