
មកដឹងដំណាក់កាលនៃការប្រកួតហ្វូតសាលខាប់ ២០២១
ការប្រកួតបាល់ទាត់ក្នុងសាល ឬហ្វូតសាលខាប់ រដូវកាល២០២១ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែមីនា តទៅ ដោយមាន២០ក្រុមចូលរួម។
សម្រាប់២០នេះត្រូវបែងចែកជា៥ពូល។ ក្នុងនោះក្រុមលេខ១តាមពូលនីមួយៗ បូករួមទាំងក្រុមលេខ២ល្អជាងគេមួយក្រុមឡើងទៅកាន់វគ្គវិលជុំសន្សំពិន្ទុដំណាក់កាលទី២។
ចប់ការប្រកួតវិលជុំដំណាក់កាលទី២នេះ ក្រុមលេខ៣ និងក្រុមលេខ៤ត្រូវប៉ះគ្នា ហើយអ្នកឈ្នះត្រូវឡើងទៅជួបក្រុមលេខ២ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមឈ្នះនឹងឡើងទៅប៉ះក្រុមលេខ១ ដណ្ដើមជើងឯក។
ក្រុមជើងឯកនឹងទទួលបានឱកាសតំណាងកម្ពុជាទៅប្រកួតជើងឯកហ្វូតសាលអាស៊ីអាគ្នេយ៍ ២០២២៕