កីឡាករអាយុក្រោម ២១ឆ្នាំក្នុងប្រវត្តិបាល់ទាត់ដែលក្រុមធំៗចំណាយលុយកប់ពពកទិញយកបានសម្រេច
កីឡាករវ័យក្មេងអាយុក្រោម ២១ឆ្នាំដែលមានសមត្ថភាពលេងបាល់បានល្អបំផុតរួមទាំងតម្លៃខ្លួនមិនធម្មតា ហើយត្រូវបានក្រុមធំៗចំណាយលុយដ៏ច្រើនតាមទិញរហូតដល់ខ្ទង់វាល់លាន ពួកគេទាំងនោះមានដូចជា៖
1- Ousmane Dembele (Dortmund)
កីឡាករជនជាតិបារាំងត្រូវបានក្រុមអ្នកមានបុណ្យ Barcelona អន្ទងចិត្តយកទៅកាន់ទឹកដី Camp Nou កាលពីឆ្នាំ២០១៧ ដែលមានតម្លៃខ្លួនរហូតដល់ទៅ ១០៥លានផោនឯណោះ ពេលនោះ Dembele មានវ័យ២០ឆ្នាំ។
2- Joao Felix (AT.Madrid)
១២៦លានផោនគឺជាតម្លៃដ៏ថ្លៃដែលជើងខ្លាំង AT.Madrid ហ៊ានចំណាយនាំយក Joao Felix ជំនាន់ក្រោយដ៏រីកចំរើនរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ ពីឥន្រ្តីយ៍ក្រហម Benfica កាលពីដើមរដូវកាល ២០១៩-២០២០ គ្រានោះរូបគេមានវ័យ ១៩ឆ្នាំ។
3- Kylian Mbappe (Paris S.G)
ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe គឺជាកីឡាករអាយុក្រោម២១ឆ្នាំដែលមានតម្លៃខ្លួនដោះដូរខ្ពស់បំផុតក្នុងប្រវិត្តបាល់ទាត់។ កាលពីឆ្នាំ ២០១៧គ្រាដែលរូបគេមានវ័យត្រឹមតែ ១៩ឆ្នាំ Paris S.G ហ៊ានចំណាយលុយរហូតដល់ទៅ ១៨០លានផោនដើម្បីនាំយករូបគេពី AS Monaco មករួមក្រុម។ បច្ចុប្បន្ន Mbappe មានវ័យ ២១ឆ្នាំ ចូលលេងអោយក្រុមចាយលុយធំបាន ១០៦ប្រកួតនិងស៊ុតបាល់បញ្ចូលទីបាន ៧៨គ្រាប់៕