
លោក Thomas Tuchel ថាអ្នកគាំទ្រ Chelsea ថ្វើខុសរឿងមួយនៅពេល Chelsea ឈ្នះ Burnely
ក្នុងការប្រកួតកាលពីចុងសប្ដាហ៍កន្លងទៅដែល Chelsea បានឈ្នះ Burnley ៤ទល់នឹង ០ ទៅហើយនោះលោក Thomas Tuchel បានសម្ដែងការមិនពេញចិត្តទៅកាន់អ្នកគាំទ្រខ្លួននៅរឿងមួយ។
ក្នុងនោះមុនការប្រកួតចូលមកដល់កីឡាករទាំងអស់ នឹង អ្នកគាំទ្រតម្រូវឲ្យធ្វើការគោរព នឹងរំលែកក្ដីលំបាកដល់ប្រទេសអ៊ុយក្រែនបន្ទាប់ពីមានជម្លោះជាមួយរុស្សី។
យ៉ាងណាមិញអំឡុងពេលនោះបែរជាអ្នកគាំទ្រ Chelsea ទាំងអស់បាននាំគ្នាស្រែកឈ្មោះលោក Roman Abramovic ដែលជាម្ចាស់ក្លឹបជនជាតិរុស្ស៊ីទៅវិញ ហើយទង្វើនេះត្រូវបានលោក Tuchel ចាត់ទុកថាវាខុសទាំងស្រុង ព្រោះវាមិនមែនជាពេលដែលសាកសមក្នុងការធ្វើបែបនេះឡើយ៕
– Monsoon-