
រដ្ឋាភិបាលអង់គ្លេសបិទមិនឲ្យ Abramovich លក់ក្លិប លក់សំបុត្រ និងសកម្មភាពមួយចំនួនទៀត
ការប៉ុនប៉ងរបស់ Roman Abramovich ក្នុងការលក់ Chelsea ត្រូវបានបញ្ឈប់បន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេសដាក់ទណ្ឌកម្ម ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួនចំពោះការលុកលុយពីរុស្ស៊ីលើអ៊ុយក្រែន។
មហាសេដ្ឋីជនជាតិរុស្ស៊ី បានដាក់លក់ក្លិប Chelsrea ក្រោយការគំរាមដាក់ទណ្ឌកម្មត្រូវបានលើកឡើងក្នុងសភា។
ការបង្កកទ្រព្យសម្បត្តិរបស់ Abramovich ដែលរួមមាន Chelsea ផងនោះ មានន័យថា ក្លិបមិនអាចលក់សំបុត្រប្រកួតបន្ថែមបានទេ។
ការសម្រេចបែបនេះ គឺមានបំណងបញ្ឈប់ Abramovich រកលុយពី Chelsea ។
រដ្ឋាភិបាលបានចេញអាជ្ញាប័ណ្ណពិសេសមួយដែលនឹងអនុញ្ញាតឱ្យការប្រកួតត្រូវបានបំពេញ បុគ្គលិកត្រូវបានប្រាក់ខែ និងអ្នកកាន់សំបុត្រដែលមានស្រាប់ដើម្បីចូលរួមការប្រកួត។
អ្នកកាន់សំបុត្រពេញរដូវកាលនៅតែអាចចូលរួមការប្រកួត ប៉ុន្តែក្លិបមិនអាចលក់សំបុត្រទៀតទេ។ ហាងទំនិញរបស់ក្លិបក៏នឹងត្រូវបិទផងដែរ។
រដ្ឋាភិបាលបើកទូលាយក្នុងការពិចារណាបន្ថែមលើអាជ្ញាប័ណ្ណពិសេសដែលនឹងអនុញ្ញាតឱ្យលក់ក្លិប។
លក្ខខណ្ឌសម្រាប់រឿងនេះកើតឡើងគឺថា Abramovich មិនទទួលបានប្រយោជន៍ពីការលក់ទេ។
លោកធ្លាប់បាននិយាយថា ប្រាក់ចំណូលពីការលក់នឹងត្រូវបរិច្ចាគជូនជនរងគ្រោះក្នុងសង្គ្រាម៕