
Messi ឡើងឈរលេខ៤ក្នុងតារាង Top Scorers ពិភពលោក
Lionel Messi រកបាន៥គ្រាប់ម្នាក់ឯងសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនក្នុងការប្រកួតមិត្តភាពឈ្នះអេស្តូនី ៥ទល់នឹង០ នៅប្រទេសអេស្ប៉ាញ។
នេះជាគ្រាប់បាល់ទី៨៦របស់គេក្នុងក្រុមជម្រើសជាតិពីការចូលលេងបាន១៦២ប្រកួត។ គេតាមពីក្រោយ Cristiano Ronaldo ៣១គ្រាប់ និងវ៉ាផុត Legend ហុងគ្រី លោក Ferenc Puskas (៨៤គ្រាប់) យកបានលេខ៤ក្នុងតារាង top scorers ពិភពលោក។
វាក៏ជាលើកទី១ក្នុងរយៈពេល១០ឆ្នាំដែល Messi រកបាន៥គ្រាប់ក្នុងមួយប្រកួត ដោយកាល១០ឆ្នាំមុន កើតឡើងពេល FC Barcelona ឈ្នះ Bayer Leverkusen ៧ទល់នឹង១ ក្នុងការប្រកួត UEFA Champions League៕