
លីគកំពូលសប្តាហ៍ទី១១ ក្រុមមិនទាន់ចាញ់ប៉ះគ្នា
ក្រុមមិនទាន់ស្គាល់ពាក្យចាញ់ ណាហ្គាវើល និង ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបគ្នានៃការប្រកួតជម្រើសជើងឯក នៃពានរង្វាន់មិត្តហ្វូនខេមបូឌាន ឆ្នាំ២០២០ សប្តាហ៍ទី១១ នាកីឡដ្ឋានស្តាតចាស់ វេលាម៉ោង ៦ ល្ងាច នាថ្ងៃ សៅរ៍ ទី ០៨ សីហា នេះ ។
ប្រវិត្តនៃការជួបគ្នា៥លើកចុងក្រោយក្នុងពានរង្វាន់លីគកំពូលបាល់ទាត់កម្ពុជាក្រុមរបស់លោក មាស ចាន់ណា មិនដែលចាញ់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនោះទេ ដោយឈ្នះ ៣ ប្រកួត និងស្មើ ២ ប្រកួត ។
សូមបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី១១នេះមានក្រុម៣នៃលីគកំពូលកម្ពុជាដែលមិនទាន់ស្គាល់ពាក្យថា ចាញ់ ក្នុងនោះក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ដែល៩ប្រកួត ឈ្នះ ៨ ស្មើ ១ ដោយមាន ២៥ពិន្ទុ ឈរកំពូលតារាង ចំណែក បឹងកេត ក៏មិនទាន់ស្គាល់ពាក្យថាចាញ់ដូចគ្នា ដោយ ឈ្នះ៧ ស្មើ២ មាន ២៣ ពិន្ទុ និងណាហ្គាវើល ឈ្នះ៦ ស្មើ៣ ស្ថិតនៅលេខរៀងទី៣ ៕