
Frank Lampard និង Ole បង្ហាញចំណាប់អារម្មណ៍អំពីការប៉ះគ្នារវាង Chelsea និង Manchester United ក្នុងព្រឹត្តិការណ៍ Carabao Cup
(BC-99)
លោក Frank Lampard បានបង្ហាញអំពីការព្រួយបារម្ភទោះជាក្រុមខ្លួនគឺជាម្ចាស់ពេលប៉ះជាមួយក្រុមបិសាចក្រហម Manchester United ក្នុងព្រឹត្តិការណ៍ Carabao Cup វគ្គ១៦ក្រុមចុងក្រោយខណៈដែលលោក Ole Gunnar Solskjaer ស្ទើរតែនាំក្រុមខ្លួនឆ្លងមិនផុតមកកាន់វគ្គមួយនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងខណៈពេលដែល Lampard បានដឹកនាំ Chelsea ផ្តួលក្រុមមកពី League 2 Grimsby Town ក្នុងលទ្ធផល ៧-១ ចេញពីកាស៊ុតបាល់បញ្ចូលទីដោយកីឡាកររបស់ខ្លួនដូចជា Ross Barkley, Michy Batshuayi, Pedro, Kurt Zouma, Reece James និង Callum Hudson-Odoi លោក Ole Gunnar Solskjaer ឯណោះវិញក៏បានដឹកនាំក្រុម Manchester United របស់ខ្លួនឆ្លងផុតជុំទី៣បានទាំងប្រផិតប្រផើយក្រោយពីឈ្នះដោយការទាត់បាល់កាត់ក្តី១១ម៉ែត្រលើក្រុមមកពី League 1 Rochdale ដោយលទ្ធផល ៥-៣ ផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លទ្ធផលនៃការចាប់ឆ្នោតរើសគូប្រកួតសម្រាប់វគ្គទី៤ឬវគ្គ១៦ក្រុមចុងក្រោយបានបង្ហាញថាក្រុមតោខៀវ Chelsea នឹងធ្វើជាម្ចាស់ផ្ទះប្រកួតជាមួយក្រុមបិសាចក្រហម Manchester United ដែលបានប្រកួតយកឈ្នះពួកគេដោយលទ្ធល ៤-០ នៅ Premier League កាលពីខែសីហាកន្លងទៅ។ សម្រាប់ការប៉ះគ្នាលើកនេះលោក Frank Lampard បានបរិយាយអំពីចំណាប់អារម្មណ៍របស់ខ្លួនថា “វាគឺជាជំនួបដ៏ធំមួយសម្រាប់ពានរង្វាន់មួយនេះ ហើយវាជាសំណាងដែលការប្រកួតនេះលេងនៅ Stamford Bridge តែយើងត្រូវតែគោរពក្រុមរបស់ពួកគេ ពួកគេគឺជាក្រុមដ៏ខ្លាំងមួយ ហើយយើងនឹងដឹងថាវានឹងក្លាយទៅជាយ៉ាងណាក្រោយពីការប្រកួតចប់រួចរាល់”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែកលោក Ole Gunnar Solskjaer ឯណោះវិញក៏បាននិយាយប្រាប់អោយដឹងសម្រាប់ការប៉ះគ្នានៅពេលខាងមុខនេះដែរថា “ប្រសិនបើអ្នកចង់ឈ្នះ អ្នកត្រូវតែខិតខំប្រកួតឱ្យបានល្អបំផុត។ យើងបានលេងតទល់ជាមួយពួកគេនៅសប្តាហ៍ដំបូងនៃរដូវកាលនេះហើយយើងក៏បានប្រកួតជាមួយពួកគេនៅ FA Cup កាលពីឆ្នាំមុន។ វាជាជំនួបដ៏តានតឹងមួយ ខ្ញុំសង្ឃឹមថាពួកយើងនឹងអាចធ្វើបាន”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គូសបញ្ជាក់ផងដែរថាក្រុមទាំងពីរនឹងត្រូវប៉ះគ្នានៅក្នុងព្រឹត្តិការណ៍ Carabao (EFL) Cup ជុំទី៤ដែលនឹងប្រព្រឹត្តធ្វើឡើងនាថ្ងៃទី២៩ខែតុលាឆ្នាំ២០១៩ខាងមុខនេះ។