
Spurs សម្រាកកីឡាករមួយចំនួនពេលប៉ះ Brentford
អ្នកចាត់ការ Tottenham លោក Antonio Conte បានលើកឡើងថា លោកនឹងជ្រើសរើសតែកីឡាករដែលមិនចូលរួមក្នុងការប្រកួត World Cup សម្រាប់ការប្រកួត Premier League ថ្ងៃ Boxing Day តទល់ Brentford ។
ក្របខណ្ឌ Premier League ចាប់ផ្តើមឡើងវិញនៅថ្ងៃចន្ទ ទី២៦នេះ គឺត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតា។
Conte បាននិយាយរួចហើយថាកីឡាកររបស់លោកដែលបានចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រគឺ Hugo Lloris របស់បារាំងនិង Cristian Romero របស់អាហ្សង់ទីន នឹងមិនលេងទេ។
លោក Conte បាននិយាយថា “ខ្ញុំពិតជាមិនសប្បាយចិត្តទេ។ ដោយឡែក អ្នកសប្បាយចិត្តព្រោះសម្រាប់ក្រុមខ្ញុំដែលមានកីឡាករ 12 នាក់នៅ World Cup ។ ប៉ុន្តែវាជារឿងធម្មតាទេដែលនៅពេលដែលអ្នកមានកីឡាករច្រើនលេងការប្រកួតបែបនេះ ជាពិសេសក្នុងរដូវកាល វាមិនងាយស្រួលទេ ព្រោះស្ថានភាពរាងកាយមិនស្ថិតនៅចំណុចសមប្រកប។
Rodrigo Bentancur ក៏នឹងខកខានការប្រកួតថនៅថ្ងៃច័ន្ទដោយសារតែការព្យួរ ប៉ុន្តែក៏កំពុងមានបញ្ហារបួសសរសៃពួរតិចតួចផងដែរ៕