អ្នកតំណាង Real Madrid ទៅជួប Bellingham ដល់អាល្លឺម៉ង
សារព័ត៌មាន AS រាយការណ៍ថា Real Madrid បានបញ្ជូនអ្នកតំណាងទៅប្រទេសអាល្លឺម៉ង់ដើម្បីជួប Jude Bellingham និងក្រុមគ្រួសាររបស់គេ ក្នុងគោលបំណងបញ្ចុះបញ្ចូលខ្សែបម្រើ Borussia Dortmund រូបនេះទៅចូលរួមជាមួយក្រុមរហស្សនាមអធិរាជស។
ការជួបផ្ទាល់គឺជាវិធីសាស្រ្តដែល Real តែងតែប្រើដើម្បីជ្រើសរើសកីឡាករវ័យក្មេង។ កាលពីមុន ពួកគេក៏ទទួលបានជោគជ័យជាមួយនឹងករណីរបស់ Tchouameni, Vinícius Junior, Fede Valverde, Rodrygo Goes។
បន្ទាប់ពីយុគមាសរបស់ខ្សែបម្រើ Luka Modric, Casemiro និង Toni Kroos មក Real កំពុងរៀបចំសម្រាប់អនាគតថ្មី។ ក្រុមលោក Carlo Ancelotti បច្ចុប្បន្នមាន Tchouameni និង Camavinga ដែលជាខ្សែបម្រើវ័យក្មេងល្អបំផុតពីររូបក្នុងពិភពលោក។ Real មើលឃើញថា Bellingham គឺជាជម្រើសដ៏ល្អបំផុត៕