ចូលលេងបាន៣៣វិនាទី Guiu រកគ្រាប់ជ័យជម្នះឱ្យ Barca
Marc Guiu បានស៊ុតបញ្ចូលទីជ័យជម្នះក្នុងរយៈពេល៣៣វិនាទីក្នុងការបង្ហាញខ្លួនលើកដំបូងឱ្យ Barcelona ឈ្នះ Athletic Bilbao ១-០ ក្នុងការប្រកួត La Liga នៅថ្ងៃអាទិត្យ ទី២២ ខែតុលា។
ខ្សែប្រយុទ្ធអេស្ប៉ាញវ័យ១៧ឆ្នាំប្ដូរជំនួស Fermin Lopez នាទី៧៩ ហើយសម្រុកស្ទើរតែភ្លាមៗ។
មានន័យថាគេបានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងសម្រាប់ Barcelona លឿនជាងកីឡាករផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្រក្លិប។
ជ័យជម្នះបានរុញ Barca ទៅលេខ៣ មាន២៤ពិន្ទុក្រោមក្រុមកំពូលតារាង Real Madrid ១ពិន្ទុ៕