
អេស្ប៉ាញ ត្រៀមប្រកួតជាមួយ ព័រទុយហ្កាល់ នាពេលខាងមុខ
(BC-99)
អេស្ប៉ាញបានប្រកាសថាពួកគេនឹងធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្កាល់សម្រាប់ការប្រកួតមិត្តភាពនៅថ្ងៃទី ៧ ខែតុលាខាងមុខនេះ។
ការប្រកួតរវាងប្រទេសជិតខាងនឹងត្រូវធ្វើឡើងនៅទីក្រុង Lisbon ដែលជាជំនួបមិត្តភាពអន្តរជាតិមុនពេលដែលក្រុមជម្រើសជាតិទាំងពីរបើកយុទ្ធនាការណ៍ប្រជែងពានរង្វាន់ Nations League ដែលចូលមកដល់នាអំឡុងខែតុលាដែរនោះ។
ក្រុមរហស្សនាម គោជល់ របស់ Luis Enrique គ្រោងនឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ ស្វីស នៅថ្ងៃទី ១០ ខែតុលាមុនពេលដែលពួកគេធ្វើដំណើរទៅប្រកួតជាមួយ អ៊ុយក្រែន នៅបីថ្ងៃបន្ទាប់ ។
ចំណែកឯក្រុមការពារតំណែងជើងឯក ព័រទុយហ្កាល់ វិញគឺត្រូវទៅប្រកួតជាមួយ ជម្រើសជាតិ បារាំង នៅថ្ងៃទី ១១ ខែតុលាបន្ទាប់មកគឺជាការប្រកួតក្នុងផ្ទះជាមួយ ស៊ុយអែត។
ការប្រកួតមិត្តភាពដ៏កក្រើកមួយទៀតរវាង អេស្ប៉ាញ និង ហូល្លង់ ដែលគេគ្រោងអោយកើតមានឡើងតាំងពីមុនពេលជំងឺរាតត្បាតវាយលុកនឹងតម្រូវអោយប្រកួតនៅខែ មិនា ត្រូវផ្លាស់ប្តូរកាលបរិច្ឆេទអោយប្រកួតនៅក្នុងខែ វិច្ឆិកា ខាងមុខនេះវិញ។
គួររំលឹកថាការប្រកួតពានរង្វាន់ EURO ២០២០ ត្រូវបានពន្យាពេលមួយឆ្នាំដោយសារវិបត្ដិ Covid-19 នឹងត្រូវរៀបចំឡើងនៅខែមិថុនានិងខែកក្កដាឆ្នាំ ២០២១ វិញដែរ។