Bayern Munich ត្រៀមលុយ៤២លានអឺរ៉ូទិញយក James Rodriguez ពី Real Madrid
Bayern Munich ត្រូវបានសារព័ត៌មានអេស្ប៉ាញ Marca រាយការណ៍ថា កំពុងត្រៀមទិញដាច់ James Rodriguez ពីក្លិប Real Madrid។ ភ្នាក់ងារកីឡាករកូឡុំប៊ី លោក Jorge Mendes នឹងធ្វើការហោះទៅអាល្លឺម៉ង់ដើម្បីជួបថ្នាក់ដឹកនាំក្លឹប Bayern ដើម្បីចាប់ផ្ដើមដំណើរការផ្ទេរផ្លូវការនេះ។
កាលពីឆ្នាំ ២០១៧ James Rodriguez បានចាកចេញពី Real Madrid ទៅចូលរួមជាមួយ Bayern ក្នុងនាមជាកីឡាករខ្ចីជើង ២រដូវកាល។ ក្នុងកិច្ចព្រមព្រៀងខ្ចីជើងនោះ គឺមានលក្ខខណ្ឌទិញផ្ដាច់ផងដែរ ខណៈតម្លៃទិញផ្ដាច់ ត្រូវរាយការណ៍ថាប្រមាណ ៤២ លានអឺរ៉ូ។
កាលពីរដូវកាលមុន កីឡាករពាក់អាវលេខ១១ បានលេងអោយ Bayern Munich ៣៩ ប្រកួត និងស៊ុតចូល ៨គ្រាប់។ នៅរដូវកាលនេះវិញ រូបគេត្រូវបានដាក់អោយចូលលេង ៥ប្រកួត ហើយស៊ុតចូល ២គ្រាប់ហើយ៕