Werner មិនបានលេង World Cup ទេ
ខ្សែប្រយុទ្ធ Timo Werner របស់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ត្រូវអវត្តមានពីការប្រកួត World Cup នៅប្រទេសកាតារ បន្ទាប់ពីរងរបួសកជើង ដែលត្រូវអវត្តមានរហូតដល់ឆ្នាំ ២០២៣។
កីឡាករវ័យ២៦ ឆ្នាំរូបនេះត្រូវបានប្ដូរចេញបន្ទាប់ពីលេងបានត្រឹម១៩នាទីពេលRB Leipzig ឈ្នះ Shakhtar Donetsk កាលពីថ្ងៃពុធ។
អតីតខ្សែប្រយុទ្ធ Chelsea ដែលលេងឡើងជើងវិញក្នុងរដូវកាលនេះបានស៊ុតបាល់បញ្ចូលទី២៤គ្រាប់ក្នុងការបង្ហាញខ្លួន៥៥លើកឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់។
ការប្រកួត World Cup ២០២២លើកដំបូងរបស់អាល្លឺម៉ង់គឺប៉ះជប៉ុននៅថ្ងៃទី២៣ វិច្ឆិកា។
Werner គឺជាផ្នែកមួយនៃក្រុមអាល្លឺម៉ង់នៅ World Cup 2018 និង Euro 2020៕