Zinedine Zidane ព្រមព្រៀងកាន់តំណែងគ្រូបង្វឹកជម្រើសជាតិបារាំង ក្រោយចប់ World Cup 2022
Zinedine Zidane ត្រូវគេរាយការណ៍មកថា បានព្រមព្រៀងក្នុងការកាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិបារាំង ក្រោយព្រឹត្តិការណ៍ FIFA World Cup Qatar 2022 បញ្ចប់ ដោយការប្រកាសជាផ្លូវការអាចនឹងធ្វើឡើងនៅដើមឆ្នាំ២០២៣ខាងមុខនេះ។
យោងតាមប្រភពជាច្រើននៅបារាំងបានបន្ថែមទៀតថា សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅចុងឆ្នាំនេះ បើទោះបីជាក្រុមរហស្សនាមមាន់គកទទួលបានលទ្ធផលបែបណាក៏ដោយ អតីតគ្រូបង្វឹក Real Madrid នៅតែនឹងក្លាយជាអ្នកដឹកនាំថ្មីប្រចាំក្រុម ខណៈលោក Didier Deschamps នឹងចាកចេញពីតំណែង។
ក្រោយសម្រេចចិត្តចាកចេញពី Real Madrid កាលពី២រដូវកាលមុន Zinedine Zidane មិនចាប់អារម្មណ៍ទទួលយកការងារជាមួយក្លឹបធំៗនៅអឺរ៉ុបឡើយ បើទោះបីជាមានសំណើរដ៏ល្អយ៉ាងណាក្តី ខណៈរូបគេតែងតែបង្ហើបពីបំណងនៅក្នុងការដឹកនាំក្រុមជម្រើសជាតិបារាំងដែលជាក្តីសម្រៃរបស់ខ្លួន។
គួរឱ្យដឹងថា ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នឹងចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ខាងមុខនេះ ដោយក្រុមទាំង៣២នឹងធ្វើការប្រកួតគ្នាដើម្បីដណ្តើមពានរង្វាន់ពិភពលោកមួយនេះ។