
Everton ខ្ចីបានខ្សែការពារ Coady ពី Wolves
Everton បានសម្រេចការផ្ទេរខ្សែការពារអង់គ្លេស Conor Coady លើកិច្ចសន្យាខ្ចី១រដូវកាលពី Wolverhampton។
អ្នកចាត់ការក្រុមរហស្សនាស្ករគ្រាប់ត្រូវការកម្លាំងការពារកណ្ដាលយ៉ាងចាំបាច់ បន្ទាប់ពីអវត្តមាន Ben Godfrey និង Yerry Mina ដោយសារតែបញ្ហារបួសក្នុងជំនួបសប្ដាហ៍បើកឆាក Premier League តទល់ Chelsea។
Coady នឹងពាក់អាវលេខ៣០នៅក្រុមថ្មី។ គេបានផ្លាស់ទៅ Wolves ពី Huddersfield ក្នុងឆ្នាំ២០១៥ និងលេងបានជាង៣០០ប្រកួត។
សមាជិកជម្រើសជាតិអង់គ្លេសរូបនេះជាកីឡាករថ្មីទី៤របស់ Everton ក្រោយការមកដល់របស់ James Tarkowski, អតីតមិត្តរួមក្រុម Rúben Vinagre និងខ្សែប្រយុទ្ធ Dwight McNeil៕