អតីតអ្នកចាត់ការទូទៅរបស់មាន់ខ្នាយមាសបាននិយាយថាគេគួរតែលក់ Eriksen ចោលក្នុងពេលឥឡូវនេះ
(BC-99)
លោក Mauricio Pochettino ត្រូវបានជម្រុញឱ្យបញ្ឈប់កិច្ចសន្យាជាមួយកីឡាករ Christian Eriksen ជាបន្ទាន់។
អតីតអ្នកចាត់ការទូទៅរបស់មាន់ខ្នាយមាស Tottenham Hot Spur លោក Harry Redknapp បានជម្រុញអោយមានការលក់កីឡាករសញ្ជាតិ ដាណឺម៉ាក អោយបានឆាប់បំផុតដោយយោលទៅលើខ្សែបម្រើដ៍ឆ្នើមរូបនេះកំពុងតែចង់ចាកចេញពី Spurs នៅពេលដែលកុងត្រាបច្ចុប្បន្នរបស់គេផុតកំណត់នៅរដូវក្តៅខាងមុខ។
លោកបាននិយាយប្រាប់អ្នកសារព័ត៌មានថា ពួកគេគួរតែជ្រើសរើសខ្សែបម្រើថ្មីដែលអាចកាន់កាប់តួនាទីនេះជំនួស Eriksen បានហើយត្រូវលក់ Eriksen ចោលតែម្តងមុនពេលដែលគេដាច់កុងត្រានឹងធ្វើការចាកចេញដោយគ្មានតម្លៃខ្លួនអោយក្លិប។
បុរសដែលធ្លាប់ដឹកនាំក្លិប មាន់ខ្នាយមាស Tottenham Hot Spur នាអំឡុងឆ្នាំ២០០៨-២០១២បាននិយាយបន្តទៀតថា ប្រសិនបើគេលែងចង់ធ្វើជាផ្នែកមួយនៃក្លិបទៀតហើយ យើងត្រូវតែទូទាត់រកចំណូលអោយក្លិប ព្រោះក្លិបបានចំណាយច្រើនទៅលើរូបគេ។
Manchester United ដែលជាក្លិបធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការដោះដូរ ក៏ប្រហែលជាមិនមែនជាគោលដៅរបស់ Christian Eriksen ដែរ ព្រោះកីឡាកររូបនេះមានដំណឹងផ្សាភ្ជាប់យ៉ាងស្អិតរមួតជាមួយក្លិបនៅអេស្ប៉ាញ Real Madrid ឯណោះទៅវិញ។