អង្គរថាយហ្គឺររងពិន័យពីសហព័ន្ធករណីអ្នកគាំទ្រគប់ដបទឹកសុទ្ធ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញសេចក្ដីសម្រេចដាក់ពិន័យក្លិបអង្គរថាយហ្គឺរ មិនឲ្យមានអ្នកចូលទស្សនាផ្ទាល់នៅកីឡដ្ឋានហនុមាន សម្រាប់ការប្រកួតលីគកំពូលតទល់វិសាខា នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ខាងមុខ។
ការដាក់ពិន័យនេះត្រូវបានធ្វើឡើងទៅលើករណីអ្នកគាំទ្រអង្គរថាយហ្គឺរបានគប់ទឹកសុទ្ធចូលទីលានពេលប្រកួតជាមួយព្រះខ័នរាជស្វាយរៀង កាល២សប្ដាហ៍មុន។
លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរបានផ្ញើសារសូមអភ័យទោសដល់ប្រិយមិត្តចំពោះហេតុការណ៍ខាងលើ និងទទួលយកចំពោះចំណាត់ការពីសហព័ន្ធ៕