ឈ្នះ Sheffield United ជាជ័យជម្នះទី២០០របស់ Pep នៅ PL
Manchester City បានយកឈ្នះ Sheffield United ដោយលទ្ធផល១ទល់នឹង២ ក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣។ នេះក៏ជាជ័យជម្នះលើកទី២០០របស់លោក Pep Guardiola នៅ Premier League ចាប់តាំងពីរដូវកាល២០១៦/២០១៧។
ដូច្នេះនេះជាការឈ្នះចំនួន២០០ប្រកួតនៅលីគកំពូលអង់គ្លេសដ៏លឿនបំផុតក្នុងចំណោម២៦៩ប្រកួតរបស់លោក។ លោកបានបំបែកកំណត់ត្រារបស់ Sir Alex Ferguson ដែលចាយ៣២២ប្រកួតកាលនៅ Man UTD។
គ្រាប់បាល់របស់ Erling Haaland ក៏ជាគ្រាប់ទី៦៥៤ និង៦៥៥របស់ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ខណៈពួកគេរបូត២១៦គ្រាប់ប៉ុណ្ណោះ៕