ព្រះខ័នរាជស្វាយរៀងជាក្រុមមិនទាន់របូតពិន្ទុ CPL គិតត្រឹម៤ប្រកួតរដូវកាលនេះ
ព្រះខ័នរាជស្វាយរៀងជាក្រុមតែមួយគត់ដែលមិនទាន់ទទួលបរាជ័យនៅឡើយទេពីការប្រកួត Cambodian Premier League រដូវកាល២០២៣/២០២៤ នេះ។
ឆ្លងកាត់ការប្រកួត៤លើក ក្រុមលោក Pep Munoz ឈ្នះទាំង៤ដង ដោយផ្ដួលកងយោធពលខេមរភូមិន្ទ, ភ្នំពេញក្រោន, ណាហ្គាវើលដ៍ និងអាយអេសអាយដង្កោសែនជ័យ។
សរុបមក ពួកគេមាន១២ពិន្ទុឈរកំពូលតារាង ខណៈក្រុមលេខ២ វិសាខា រអិលទៅលេខ២ ក្រោយចាញ់បឹងកេត៤ទល់នឹង២ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី២៨ ខែសីហា។ នេះជាការចាញ់លើកដំបូងសម្រាប់វិសាខា៕