លោក Klopp បានបង្ហាញនូវការគោរពមួយ គ្រាដែល Liverpool ឈ្នះ Chelsea យប់មិញនេះ!
ក្រោយពីឈ្នះក្លិបតោខៀវ Chelsea ក្នុងលទ្ធផល២ទល់០កាលពីយប់មិញនេះ ក្លិប Liverpool បានបន្តនៅជ័យជំនៈពីរប្រកួតជាប់ៗគ្នា មាន៦ពិន្ទុ ឈរនៅលេខរៀងទី4 ដោយពិន្ទុស្មើជាមួយ Leicester Everton និង Arsenal ។ ជាមួយគ្នានេះ ការបរាជ័យរបស់តោខៀវ Chelsea ក៏ដោយសារតែកីឡាកររបស់ខ្លួនទទួលបានកាត់ក្រហម ក្រោយពេល Christensen បានទៅចាប់ទាញ Mane នៅចុងតង់ទី១ ហើយកាន់តែស៊យជាងនោះគឺ Jorginho បានខកខានស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលនៅនាទី៧៥។ សរុបមក២គ្រាប់របស់ Liverpool គឺស៊ុតបញ្ជូលទីដោយកីឡាករ Mane ទាំង២គ្រាប់ ពោលគឺក្នុងនាទី៥០ និង នាទី៥៤។
ស្របពេលនៃជ័យជំនៈរបស់ Liverpool ទៅលើក្លិប Chelsea លោក Juergen Klopp ដែលជាអ្នកចាត់ការរបស់ក្លិប ហង្សក្រហម ក៏បានស្តីបន្ទោសទៅកាន់សមាជិករបស់ក្លិបដែលកំពុងទស្សនាការប្រកួត គ្រាដែល Christensen របស់ Chelsea បានកាតក្រហម ពេលនោះសមាជិកដែលកំពុងទស្សនាបានឈរទះដៃអបអរដោយលោកអាជ្ញាកណ្តាលពិន័យកាតក្រហម ស្រាប់តែភ្លាមៗនោះលោក Klopp ដែលកំពុងតែឈរបញ្ជាកូនក្រុមក៏ងាកមុខមកកាន់ពួកគេ ហើយបានស្រែកដាក់ពួកគេវិញថា៖ ឆ្កួតទេអ្ហី? ពួកយើងមិនគួរធ្វើបែបនេះដាក់នរណាម្នាក់ទេ! ខ្ញុំមិនចង់ឃើញរូបភាពបែបនេះម្តងទៀតទេ!។ កាយវិការគួបផ្សំនិងសំដីទាំងនេះ បានធ្វើប្រិយ៍មិត្តដែលគាំទ្រ Liverpool កាន់តែបង្ហាញនូវក្តីគោរពនិងស្រលាញ់ដល់លោកបន្ថែមទៀត៕