សហព័ន្ធបាល់ទាត់កម្ពុជាបញ្ចេញបញ្ជីកីឡាករក្រុមត្រៀមមិត្តភាពខែកញ្ញា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ នេះបានបញ្ចេញបញ្ជីកីឡាករ២៦នាក់ត្រៀមប្រកួតមិត្តភាពអន្តរជាតិក្នុងខែកញ្ញា ខាងមុខ។
គួរដឹងដែរថា ក្រុមជម្រើសជាតិកម្ពុជាត្រូវទទួលភ្ញៀវជម្រើសហុងកុង នៅថ្ងៃទី០៧ ខែកញ្ញា និងថ្ងៃទី១១ ខែកញ្ញា ត្រូវទទួលក្រុមជម្រើសម៉ាកាវ។ ការប្រកួតទាំង២នឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្រាប់សមាសភាពកីឡាករ២៦នាក់មានដូចខាងក្រោម ៖