ក្លិប វិសាខា នាំចូលខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Jae Gun
ក្លិបបាល់ទាត់ វិសាខា បានប្រកាសអំពីការចុះកុងត្រានាំយកខ្សែប្រយុទ្ធ Lee Jae Gun ជនជាតិកូរ៉េខាងត្បូង សម្រាប់ត្រៀមជុំទី២ នៃការប្រកួតលីគកំពូលកម្ពុជា ។
កីឡាករវ័យ២៤ឆ្នាំ កម្ពស់ ១.៨០ម រូបនេះប្រកបអាជីពដំបូងនៅឆ្នាំ២០១៧ ដោយលេងលីគលំដាប់ទី២ប៊ែលហ្សិក បន្ទាប់មកឆ្នាំ២០១៨ដល់ឆ្នាំ២០២១ ផ្ទេរមកទឹកដីកំណេីតវិញលេងនៅលីគលំដាប់ទី២កូរ៉េខាងត្បូង ហើយ ក្នុងឆ្នាំ២០២១នេះដដែរ ក៏បានមកកាន់ទឹកដីកម្ពុជាដោយចូលរួមជាមួយវិសាខា ។
នេះជាកីឡាករបរទេសទី២ របស់ក្លិប វិសាខា ដែលនាំចូលត្រៀមជុំទី២នេះ បន្ទាប់ពីកីឡាករ ប្រេស៊ីល Cristian Alex ដែលបានប្រកាសមុន ៕