Atletico Madrid ក្លាយជាក្រុមឈ្នះក្រៅដីច្រើនគ្រាប់បំផុតនៅ La Liga
Atletico Madrid បានក្លាយជាក្រុមដែលទទួលបានជ័យជម្នះក្រៅដីច្រើនគ្រាប់បំផុតក្នុងប្រវត្តិសាស្ត្រ La Liga ក្រោយផ្ដួលម្ចាស់ផ្ទះ Rayo Vallecano ដោយលទ្ធផល០ទល់នឹង៧ នៅថ្ងៃចន្ទ ទី២៨ ខែសីហា។
Griezmann, Depay, Molina, Correa និង Llorente រកបានម្នាក់មួយគ្រាប់ ខណៈ Alvaro Morata រកបាន២គ្រាប់ម្នាក់ឯង។
ជ័យជម្នះនេះបានរុញ Atletico Madrid ទៅកាន់លំដាប់ទី២ ក្រោមក្រុមកំពូលតារាង Real Madrid ២ពិន្ទុ ក្រោយលេងបាន៣ប្រកួត។
នេះក៏ជាការរកបាន៧គ្រាប់នៅ La Liga លើកទី២ក្នុងសតវត្សរ៍២១នេះសម្រាប់ ATM ក្រោយឈ្នះ Getafe ដោយលទ្ធផលដូចគ្នាកាលឆ្នាំ២០១៣៕