គ្រូថ្មីចូលបង្ហាត់ថ្ងៃដំបូងភ្លាម កូនក្រុម Man UTD ត្រូវមាត់ភ្លែត
ក្រោយចប់ការហ្វឹកហាត់ជុំគ្នាលើកដំបូងកាលថ្ងៃចន្ទ ទី២៧ ខែមិថុនា លោក Erik Ten Hag អ្នកចាត់ការថ្មី Manchester United មានអារម្មណ៍មិនសប្បាយចិត្តទេពេលឃើញកូនក្រុមទុកចោលអាវហ្វឹកហាត់ឥតសណ្ដាប់ធ្នាប់។
ប្រភពពី the Mirror និង Manchester Evening News រាយការណ៍ថា គ្រូបង្វឹកថ្មីជនជាតិហូឡង់បានបញ្ជាកូនក្រុមឲ្យរៀបចំអីវ៉ាន់មានសណ្ដាប់ធ្នាប់ឡើងវិញ និងដាក់តាមពណ៌ មានរបៀបរៀបរយ។ សារព័ត៌មានដដែលសង្កត់ធ្ងន់ថា លោក Ten Hag គិតគូរយ៉ាងល្អិតល្អន់ សូម្បីរឿងតូចតាចបែបនេះ។
អតីតកូនក្រុមលោក Ten Hag ម្នាក់នៅ Go Ahead Eagles គឺ Bart Vriends និយាយថា គ្រូចាស់ម្នាក់នេះតឹងរឹងណាស់ ហើយមិនខ្លាចទេអារឿងធ្វើកំណែទម្រង់ក្នុងក្រុម៕