ឈុំ សុខហៃ នឹងប្រឹងអស់សមត្ថភាពដើម្បីមានឈ្មោះលេងស៊ីហ្គេម ក្រោយធ្លាក់តេស្ដ៤ដង
ខ្សែការពារភ្នំពេញក្រោន ឈុំ សុខហៃ អះអាងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីមានឈ្មោះក្នុងក្រុមជម្រើសជាតិប្រកួតស៊ីហ្គេម២០២៣លើទឹកដីខ្លួនឯង។
កីឡាករវ័យក្មេងបញ្ជាក់ថា ធ្លាប់បរាជ័យក្នុងការធ្វើតេស្ដ៤លើកមកហើយ ដូច្នេះលើកនេះនឹងព្យាយាមដើម្បីមានឈ្មោះក្នុងបញ្ជី២០នាក់ចុងក្រោយ។
សុខហៃ បញ្ជាក់បែបនេះ “៖ ខ្ញុំរំភើបខ្លាំង ព្រោះមិនងាយទេ កីឡាករជាច្រើនដែលចង់លេងសុីហ្គេមតំណាងឲ្យជាតិ ជាពិសេសយើងធ្វើជាម្ចាស់ផ្ទះទៀត ។ ខ្ញុំធ្លាប់ធ្វើតេស្តជាមួយជម្រើសជាតិ តែធ្លាក់ចំនួន ៤ ដងហើយ ប៉ុន្តែលើកនេះខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីបានជាប់ ២០ នាក់ចុងក្រោយ ព្រោះវាជាក្តីស្រម៉ៃរបស់ខ្ញុំក្នុងការលេងសុីហ្គេមនៅកម្ពុជាយើង។”
គួរដឹងដែរថា ឈុំ សុខហៃ ស្ថិតក្នុងចំណោមកីឡាករ៣០នាក់ដែលមានឈ្មោះហ្វឹកហាត់នៅប្រទេសថៃ មុនឈានទៅជម្រុះយក២០នាក់ដើម្បីប្រកួតស៊ីហ្គេម៕