
វីរបុរសបាល់ទាត់សាំបា Ronaldinho ត្រូវបានដោះលែងពីពន្ធនាគារឱ្យមានសេរីភាពវិញហើយ
អតីតខ្សែបម្រើប្រេស៊ីល Ronaldinho ត្រូវបានអាជ្ញាធរប៉ូលិសរបស់ប្រទេសប៉ារ៉ាហ្គាយចាប់ខ្លួនកាលពីខែមីនា បន្ទាប់ពីរូបគេបានបន្លំធ្វើលិខិតឆ្លងដែនជាជនជាតិប៉ារ៉ាហ្គាយដោយត្រូវពិន័យជាប់ពន្ធនាគាររយៈពេល៦ខែ។ វីរបុរសបាល់ទាត់ក្រុមរហស្សនាមសាំ និងបងប្រុសត្រូវបានដោះលែងចេញពីពន្ធនាគារក្នុងប្រទេសប៉ារ៉ាហ្គាយហើយ ដោយប្ដូរទៅឃុំខ្លួននៅសណ្ឋាគារវិញ បន្ទាប់ពីបានបង់ប្រាក់តម្កល់អស់១,៣លានផោន។
យ៉ាងណាក្តីនៅថ្ងៃនេះ បុរសមុខស្រស់រូបនេះត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ក្រោយទទួលបានការពិន័យគ្រប់កំណត់លើកំហុសរបស់ខ្លួន។
គួររំលឹកថា ក្នុងអំឡុងពេលមានឈ្មោះជាពិរុទ្ធជន Ronaldinho តែងតែមានមុខក្នុងការប្រកួតកីឡាបាល់ទាត់ជារឿយៗនៅក្នុងពន្ធនាគារនាប្រទេសប៉ារ៉ាហ្គាយ ដោយគេ បាន ចូល ប្រកួត បាល់ទាត់ ពាន់ រង្វាន់មួយ ហើយព្រម ទាំង ជួយ ក្រុម លើក ពាន រួមទាំងទទួល បាន រង្វាន់ ជ្រូក អាំង ១៦ គីឡូក្រាមផងដែរ៕