លំអិត! លក្ខខណ្ឌក្រុមទាំង ៦ ត្រូវប្រជែងពានលីហ្គកំពូលនៅជើងទី២នេះ
យោងតាមការសម្រេចរបស់សហព័ន្ធបាល់ទាត់កម្ពុជា ដែលបានចេញសេចក្តីប្រកាសអំពីការផ្លាស់រូបមន្ត នារដូវកាល២០២០នេះ ដោយសារបញ្ហាកូវីដ១៩ គឺការកំណត់ចំណាត់ថ្នាក់ការប្រកួតក្នុងក្របខ័ណ្ឌ Metfone Cambodian League ជើងទី២ (បូកលទ្ឋផលពីជើងទី១)។
ខាងក្រោមនេះជាលក្ខខណ្ឌជើងទី២ ចាប់ពីសប្តាហ៍ទី១៤ទៅ៖
– ករណីក្លិបពីរ ឬក្លិបលើសពីនេះមានពិន្ទុស្មើគ្នា ចំណាត់ថ្នាក់និងធ្វើឡើងដូចខាងក្រោម
– ពិន្ទុសរុប (លទ្ឋផល) ដែលពាក់ព័ន្ឋ (Head to Head) ពីជើងទី១
– ផលសងគ្រាប់បាល់សរុបរវាងក្លិបដែលពាក់ព័ន្ឋ (Head to Head) ពីជើងទី១
– គ្រាប់បាល់ទាត់ចូលទីគេសរុបរវាងក្លិបដែលពាក់ព័ន្ឋ (Head to Head) ពីជើងទី១
– ផលសងគ្រាប់បាល់សរុប
– គ្រាប់បាល់ទាត់ចូលទីគេសរុប
– ទាត់បាល់១១ម៉ែត្រ បើពាក់ព័ន្ឋតែពីរក្លិប ហើយក្លិបទាំងពីកំពុងលេងនៅលើទីលាន
– ក្លិបមានចំណាត់ថ្នាក់ហ្វែរផ្លេ (Fair Play) ល្អជាងគេ។ ពិន្ទុតិចជាងគេដែលបានដោយការបូកសរុបកាតលឿង និងកាតក្រហមពីការប្រកួតទាំងអស់របស់ក្លិប។
ដូច្នេះហើយក្រុមទាំង ៦ រួមមាន បឹងកេត ព្រះខ័នរាជស្វាយរៀង វិសាខា កងយោធពលខេមរភូមិន្ទ ភ្នំពេញក្រោន និង ណាហ្គាវើលដ៍ ត្រូវតតាំងគ្នាដណ្តើមពិន្ទុ ដើម្បីឈានទៅលើកពានលីហ្គកំពូលកម្ពុជា រដូវកាល២០២០៕