លោក Klopp និយាយថា Bayern ឈ្នះពាន Champions League ដោយសារសំណាង
អ្នកចាត់ការរបស់ក្រុម Liverpool លោក Jurgen Klopp បាននិយាយថា Bayern Munich ឈ្នះ Champions League ដោយសារសំណាង។ ដោយលោកបានពន្យល់ថា Bayern មានសំណាងជាងមួយខែ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងនៅតំបន់អឺរ៉ុប។ដោយក្នុងនោះ ការប្រកួតចុងក្រោយរបស់ពួកគេគឺថ្ងៃទី ៤ ខែកក្កដាក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ German Cup ទល់នឹងBayer Leverkusen និងបានប្រកួតមិត្តភាពជាមួយ Marseille ។ ក្នុងនោះសូម្បីតែការប្រកួតលើកជើងទី២របស់ពួកគេនិងក្រុមតោខៀវ Chelsea ក៏កាន់តែត្រៀមខ្លួនបានល្អថែមទៀត ដោយសារតែពួកគេបាននាំមុខ 3-0 កាលពីជើងទី១ហើយ ដូចនេះលោកKlopp យល់ថា Bayern មានប្រៀបជាងឆ្ងាយណាស់។
សូមបញ្ជាក់ថា ក្លិបអាឡឺម៉ង់ Bayern Munich បានឈ្នះពានរង្វាន់អ៊ឺរ៉ុបលើកទី ៦ ក្នុងប្រវត្តិសាស្រ្តរបស់ពួកគេកាលពីថ្ងៃអាទិត្យជាមួយនឹងជ័យជម្នះ ១–០ លើក្រុម PSG ក្នុងវគ្គផ្តាច់ព្រ័ត្រដែលធ្វើឲ្យពួកគេតាមកំណត់ត្រាស្មើជាមួយក្រុមហង្សក្រហម Liverpool ៦ដងដូចគ្នា៕