លីគកំពូលឡាវ២០២៣មាន៨ក្រុមចូលរួម
ក្រុមការពារជើងឯក Young Elephants FC នឹងត្រូវប៉ះក្រុមចំនួនប្រាំពីរផ្សេងទៀតក្នុងក្របខណ្ឌ Pepsi Lao League 2023។
ក្រុមដែលប្រកួតប្រជែងគឺ Master 7 FC, Ezra FC, Luangprabang FC, Army FC, Viengchanh FC, Champasak FC និង Namtha United ដែលជាក្រុមថ្មីមកពីខេត្ត Luangnamtha ។
ក្រុមក្នុងក្របខណ្ឌ Pepsi Lao League 2023 នឹងលេងក្នុងទម្រង់២ជុំសម្រាប់ការប្រកួតសរុបចំនួន៥៦ក្នុងរដូវកាលដែលនឹងបញ្ចប់នៅថ្ងៃទី៦ខែសីហា ឆ្នាំ ២០២៣។
កីឡដ្ឋានចំនួន៦នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតនៅឆ្នាំនេះ ដែលមានកីឡដ្ឋានជាតិឡាវ Km16 កីឡដ្ឋានសាកលវិទ្យាល័យជាតិឡាវ កីឡដ្ឋាន Champasak Stadium Luangnamtha និងកីឡដ្ឋាន Luangprabang៕