
Hun Sen Cup៖ វគ្គ ៨ ក្រុម ខេត្តព្រៃវែង ទទួល ខេត្តកោះកុង ខណៈ ខេត្តសៀបរាប ស្វាគមន៍ភ្ញៀវ ខេត្តកណ្តាល រសៀលនេះ
ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គ ៨ ក្រុម ជើទី១ នឹងត្រូវចាប់ផ្តើមឡើងវិញក្រោយផ្អាកមួយរយៈដោយសារកូវីដ-១៩ ខណៈដែលនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅរសៀលម៉ោង ០៣ៈ៣០ នាទីនេះ ក្រុមខេត្តព្រៃវែង ត្រូវទទួលស្វាគមន៍ ខេត្តកែប ស្របពេលដែល ក្រុមរងជើងឯកឆ្នាំចាស់ ខេត្តសៀមរាប បើកទ្វារកីឡដ្ឋានទទួលភ្ញៀវ ខេត្តកណ្តាល។
គួរបញ្ជាក់ផងដែរថា ក្រុមដែលឆ្លងផុតវគ្គនេះ ចំនួន ៤ ក្រុម ទទួលបានសិទ្ធទៅប្រកួតថ្នាក់ជាតិ ជាមួយក្រុមនៅក្នុងលីគកំពូលកម្ពុជា ចំនួន ១២ ក្រុម ដោយក្រុមសាលាបាល់ទាត់ជាតិបាទី មិនចូលរួមប្រកួតនោះទេ៕
រូបភាព៖ Hun Sen Cup