
Martinez សារភាពពីការពិបាកគ្រប់គ្រងអារម្មណ៍លើទីលាន
ត្រូវបានអ្នកគាំទ្រដាក់ឈ្មោះថា “អ្នកកាប់សាច់” ខ្សែការពារ Lisandro Martinez បានសារភាពថា តែងតែពិបាកគ្រប់គ្រងអារម្មណ៍ពេលលេង។
“ការគ្រប់គ្រងគឺពិបាក។ ពេលខ្លះខ្ញុំចង់តែសម្លាប់ខ្លួនគូប្រកួតនៅលើទីលាន។នេះហើយជារបៀបដែលកីឡាករអាហ្សង់ទីនលេង។ យើងជាមនុស្សស្រលាញ់ទីលាន។ បាល់ទាត់គឺជាអ្វីគ្រប់យ៉ាងសម្រាប់យើង ដូច្នេះមនុស្សដូចខ្ញុំតែងតែផ្តល់ឱ្យពួកគេអស់ពីសមត្ថភាព។ កាលនៅក្មេង ខ្ញុំតែងតែយំបន្ទាប់ពីការប្រកួត។” នេះបើតាមការចែករំលែកពីខ្សែការពារអាហ្សង់ទីនទៅកាន់ Daily Mail។
Martinez បានក្លាយជាកម្លាំងសំខាន់របស់ Man UTD តាំងពីដើមរដូវកាល 2022/23 ជាមួយនឹងគុណផលយ៉ាងលេចធ្លោ។ កីឡាករអាហ្សង់ទីនបានលេង ២២ប្រកួត Premier League និង៧ប្រកួតនៅ Europa League រដូវកាលនេះ។ គេជាដៃគូនាយ៉ាងល្អជាមួយ Raphael Varane នៅតំបន់ការពារកណ្តាលជម្រើសដ៏ដំបូងរបស់អ្នកចាត់ការ Erik ten Hag ដោយរុញ Harry Maguire ទៅកៅអីបម្រុង៕