អង្គរថាយហ្គឺរចែកផ្លូវគ្រូបង្គោលមុនគេនៅ CPL រដូវកាលនេះ
លោក Alistair Heath បានចែកផ្លូវគ្នាពីអង្គរថាយហ្គឺរ នៅថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបចាញ់៣ប្រកួតក្នុងចំណោម៤ប្រកួតដំបូងនៅ Cambodian Premier League រដូវកាលនេះ។
លោក Alistair បានចូលមកកាន់តំណែង ជាគ្រូបង្គោល អង្គរថាយហ្គឺរ តាំងពីឆ្នាំ ២០២២ ដោយរដូវកាលដំបូងជួយឱ្យក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ នៃក្របខណ្ឌCambodian Primier League៕