គ្រូវៀតណាម និយាយថា ខ្លួនចាកចេញទាំងឈឺចាប់
គ្រូបង្គោល Park Hang-seo បានបញ្ជាក់បន្ទាប់ពីបញ្ចប់ដំណើរជាមួយក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមថា “ការនិយាយលាគឺជាការឈឺចាប់ ប៉ុន្តែជីវិតមនុស្សបានជួបគ្នា និងបែកគ្នា” ។
លោក Park បានបញ្ចប់ដំណើរជាមួយជម្រើសជាតិវៀតណាមជាមួយនឹងតំណែងជើងឯករងនៅ AFF Cup 2022។ គ្រូបង្វឹកវ័យ៦៥ឆ្នាំរូបនេះបញ្ជាក់ថា “អ្វីដែលល្អបំផុតដែលខ្ញុំអាចធ្វើបានគឺបាល់ទាត់ និងដាក់ការរំពឹងទុកខ្ពស់សម្រាប់អនាគត។ ខ្ញុំសុំទោស ប៉ុន្តែខ្ញុំដឹងគុណកីឡាករ។ វាជាការប្រកួតចុងក្រោយ។ ការនិយាយលាគឺឈឺចាប់។ ក្នុងជីវិតមនុស្សមានការជួបនិងការបែកគ្នា។ វាជាជម្រើសដែលជៀសមិនរួចសម្រាប់បាល់ទាត់វៀតណាមក្នុងការអភិវឌ្ឍបន្ថែមទៀត។”
លោក Park បានចូលកាន់តំណែងជាគ្រូបង្គោលវៀតណាម ក្នុងឆ្នាំ២០១៧ និងបានដឹកនាំក្រុមធំឈ្នះជើងឯក AFF Cup 2018។ ចំណែកក្រុម U23 វិញបានឈ្នះមេដាយមាសស៊ីហ្គេម២០១៩ និង២០២១៕