
Harry Maguire ត្រូវបានដកចេញពីក្រុមជម្រើសជាតិតោកំណាចអង់គ្លេស
គ្រូបង្វឹកបាល់ទាត់ក្រុមជម្រើសជាតិអង់គ្លេស Gareth Southgate បញ្ជាក់ថា Maguire នឹងមិនមានវត្តមានសម្រាប់ការប្រកួតជាមួយ អ៊ីស្លង់ និង ដាណឺម៉ាក នៅខែកញ្ញាខាងមុខនេះឡើយ។
Harry Maguire កីឡករខ្សែការពារដែលមានតម្លៃខ្លួនថ្លៃជាងគេរបស់បិសាចក្រហម Manchester United ត្រូវបានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតកម្មវិធី Nations League នៅខែក្រោយបន្ទាប់ពីត្រូវបានតុលាការរបស់ប្រទេស ក្រិក រកឃើញថាមានពិរុទ្ធភាពចំនួន ៣ ករណី។
ដំបូងឡើយ Maguire មានឈ្មោះនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតនៅខែកញ្ញាខាងមុខនេះ ប៉ុន្តែក្រោយមកប្រធានក្រុម Manchester United ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ២១ ខែបន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធពីបទរំលោភធ្ងន់ធ្ងរប្រឆាំងនឹងការចាប់ខ្លួននិងការប៉ុនប៉ងសូកប៉ាន់ម្តងហើយម្តងទៀត។
Maguire ដែលបានបង់លុយជាថ្នូរនឹងការនៅក្រៅឃុំចំពោះការកាត់ទោសដោយតុលាការនៅកោះ Syros ត្រូវបានចាប់ខ្លួនជាមួយប្អូនប្រុសនិងមិត្តភក្តិរបស់ខ្លួនបន្ទាប់ពីបានធ្វើការវាយតប់គ្នានាអំឡុងពេលដែលពួកគេបានឈប់សម្រាកវិស្សមកាលនៅ Mykonos ។ ក្រុមបិសាចក្រហម Manchester United បាននិយាយថាកីឡាកររូបនេះកំពុងពឹងពាក់អោយមេធាវីផ្ទាល់ខ្លួនរៀបចំបែបបទប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Southgate បាននិយាយថា “ ដោយមើលឃើញពីការវិវឌ្ឍន៍នាល្ងាចនេះខ្ញុំអាចបញ្ជាក់ថាខ្ញុំបានដកHarry Maguire ចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជាមួយអ៊ីស្លង់និងដាណឺម៉ាក។ ដូចដែលខ្ញុំបាននិយាយកាលពីដើម! ថ្ងៃនេះខ្ញុំសូមរក្សាសិទ្ធិក្នុងការត្រួតពិនិត្យស្ថានភាពដ៏លំបាកនេះ។ ដោយបាននិយាយទៅកាន់ក្រុម Manchester United និងអ្នកពាក់ព័ន្ធបានធ្វើការសំរេចចិត្តដើម្បីជាផលប្រយោជន៍ល្អបំផុតសម្រាប់គ្រប់ភាគីទាំងអស់និងដោយពិចារណាលើផលប៉ះពាល់លើការរៀបចំរបស់យើងសម្រាប់សប្តាហ៍ក្រោយ” ។