ព្រំ សំណាង បង្ហើបរឿងចង់ទៅហាត់នៅថៃ

ព្រំ សំណាង
ក្រោយចេញទៅប្រកួតនៅប្រទេសថៃដោយស្មើពិន្ទុជាមួយ កីឡាករ សនខាវ រួចមក ព្រំ សំណាង បានខកខានឡើងសង្វៀនរហូត ទាំងកំឡុងកូវីដ១៩នេះផងដែរ ។
ដោយសារមានបញ្ហាជាមួយក្លិបរបស់ខ្លួន ( ឆ័ត្រយោង៩១១) ធ្វើឲ្យរូបមិនបានហាត់និងឡើងប្រកួត ធ្វើអោយអ្នកប្រដាល់ទម្ងន់ធ្ងន់ មានគម្រោងចង់ទៅហ្វឹកហាត់នៅប្រទេសថៃ ហើយប្រកួតនៅទីនោះនិងចេញទៅ ប្រទេសផ្សេងៗទៀត ។
ព្រំ សំណាង បានប្រាប់ MSR SPORTS ថា ខ្ញុំពិតជាចង់ទៅហ្វឹកហាត់នៅប្រទេសថៃប្រាកដមែន ដោយសារនៅខ្មែរមិនបានប្រកួត ។ គាត់ បន្តថា នៅថៃមានក្លិប ២ ទៅ ៣ ចង់បានខ្ញុំបន្ទាប់ពីឃើញវ៉ៃនៅទីនោះ ដោយសន្យារកទីផ្សារអោយប្រកួត ទើបខ្ញុំចង់ទៅហាត់នៅទីនោះ ដើម្បីសន្សំលុយយកមកផ្គត់ផ្គង់ គ្រួសារ វិញ ។
សម្រាប់គម្រោងចេញទៅថៃនេះ អាចកើតមានឡើងនៅពេលស្ថានភានកូវីដ១៩ ស្ងាត់និងច្រកព្រំដែនបើកអោយចេញចូលវិញបាន ។
គួររំលឹកថា ព្រំ សំណាង បានខកខានការប្រកួតចាប់តាំងពីខែ កុម្ភៈ ឆ្នាំ ២០២០ នេះមក ពោលបន្ទាប់ពីត្រលប់ពីប្រកួតនៅថៃ ៕