ឡៅ ចន្រ្ទា បាត់បង់ឪកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយសារតែសុខភាពធ្ងន់ធ្ងរ ហើយត្រូវជំនួសដោយកីឡាករ សុខហ៊ុច ប្រកួតមិត្តភាពវិញ
នេះគឺជារឿងមួយដ៏គួរឲ្យសោកស្តាយបំផុតចំពោះគុនខ្មែរ ឡៅ ចន្រ្ទា ដែលមិនអាចឡើងប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយកីឡាករថៃ គ្រែង ក្រៃ ក្នុងកម្មវិធីខារ៉ាប៉ាវនៅស្ថានីយទូរទស្សន៍ BTV ដោយសារតែមានជំងឺគ្រុនញាក់ធ្ងន់ធ្ងរហើយក្រុមគ្រូពេទ្យខាងសហព័ន្ធគឺមិនអនុញ្ញាតឲ្យគុនខ្មែរ ចន្រ្ទា ប្រកួតបាននោះទេ នេះបើយោងតាមការបញ្ជាក់របស់លោក នាង ស៊ីវត្ថា ប្រធានកីឡានៅBTV។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងម៉ោងថ្លឹងគីឡូព្រឹកមិញនេះ ក្នុងកម្មវិធីប្រដាល់ជើងឯកខ្សែក្រវ៉ាត់ ខារ៉ាបាវ រដូវកាលទី៦ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលការប្រកួតនិងធ្វើឡើងនាយប់នេះ តាមពិតទៅគឺ ពុធ ឆាយរិទ្ធី ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ ខ្លាឃុនសឹក និង ឡៅ ចន្រ្ទា ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ គ្រែង ក្រៃ តែក៏ត្រូវជំនួសដោយកីឡាករ មឿន សុខហ៊ុច វិញ ទើបធ្វើឲ្យមានបងប្អូនដែលគាំទ្រគុនខ្មែរមានការងើងឆ្ងល់ ហើយទីបំផុតក៏ត្រូវបានខាងស្ថានីយទូរទស្សន៍ BTV ប្រកាសឲ្យដឹងថា ឡៅ ចន្រ្ទា មានបញ្ហាសុខភាពធ្ងន់ធ្ងរមិនអាចបន្តការប្រកួតទៀតបាន ដោយដាក់ សុខហ៊ុច ប្រកួតមិត្តភាពជាមួយ គ្រែង ក្រៃ តែម្តង។ ជាមួយគ្នានេះ សុខហ៊ុច ពិតជាធ្វើការងារធ្ងន់ណាស់ ព្រោះថាត្រូវប៉ះដៃគូចាស់ដែលរឹងដូចដំថ្ម ហើយស្របពេលដែលរូបគេក៏ទើបតែប្រកួតកាលពីថ្ងៃសៅរ៍ម្សិលមិញនៅ CBS ក្នុងកម្មវិធី ខារ៉ាបាវ ដូចគ្នា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សរុបមកកីឡាករថៃ គ្រែង ក្រៃ ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ខណៈដែលត្រូវចាំអ៊ុតថា តើជំនួបរវាង ពុធ ឆាយរិទ្ធី ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ ខ្លាឃុនសឹក អ្នកណាមានសិទ្ធឡើងទៅជួប គ្រែង ក្រៃ កុំភ្លេចតាមដានទស្សនាទាំងអស់គ្នា៕