ម្ចាស់ខ្សែក្រវាត់១៤គ្រឿងចង់ប្រកួតនៅ One Championship តំណាងអោយខ្មែរ
ក្រោយបានចុះឈ្មោះជាមួយសហព័ន្ធគុនចម្រុះកម្ពុជា Cambodian MMA Federation លោក Albert Veera Chey Loum ដែលជាកីឡាករខ្មែររស់នៅប្រទេសបារាំងចង់ចូលប្រឡូកនៅសង្វៀន One Championship មុនគេសម្រាប់ការវិលមកសង្វៀនសារជាថ្មីរបស់លោកក្រោយផ្អាកតាំងពីឆ្នាំ ២០១៤ ។
កូនខ្មែរ ម្ចាស់ខ្សែក្រវាត់១៤គ្រឿងបានប្រាប់ MSR SPORT ថា រូបលោកពិតជាសប្បាយចិត្តដែលបានក្លាយ ជាកីឡាកររបស់សហព័ន្ធគុនចម្រុះខ្មែរ ហើយលោកពិតជាចង់ប្រកួតគុនខ្មែរតំណាងអោយខ្មែរដែលជា ប្រទេសកំណើតរបស់លោកក្នុងពេលឆាប់ៗនេះ ។ លោកបន្ថែមថា លោកអាចប្រកួតទាំងគុនខ្មែរ Kickboxing និង MMA ក្នុងប្រភេទទម្ងន់ ៥៧ ទៅ ៥៨ គីឡូក្រាម ហើយសង្វៀនលោកចាប់អារម្មណ៍ខ្លាំងគឺ One Championship ។
អ្នកប្រដាល់គុនខ្មែរដើមកំណើតខេត្តបាត់ដំបង ម្នាក់ធ្លាប់ចេញទៅប្រកួតនៅប្រទេសជាច្រើនដូចជា ៖បារាំង , អង់គ្លេង , អាឡឺម៉ង់ , អ៊ីតាលី , អេស្ប៉ាញ , ព័រទុយហ្គាល់ , ឡាចជ្វា , ប៊ុលហ្គារី , ថៃ និង ខ្មែរ (ខេត្តបាត់ដំបង)។ ប្រវិត្តនៃការប្រកួត ៧០ ដង ឈ្នះ ៦២ ចាញ់ ៨ និង ផ្តួលគួប្រកួតអោយសន្លប់ ២៣ ដង ។ ធ្លាប់ឈ្នះខ្សែក្រវាត់ពិភពលោក ៣ ដង ខ្សែក្រវាត់ទ្វីបអឺរ៉ុប ៣ ដង ខ្សែក្រវាត់ក្នុងប្រទេសបារាំង ៨ ដង និង ធ្លាប់ឈ្នះខ្សែក្រវាត់ នៅប្រទេសថៃ ផងដែរ ៕