ចាន់ រតនា មានឱកាសកាន់តែជិតជាបេក្ខភាពដណ្តើមខ្សែក្រវាត់ One ក្រោយឈ្នះកីឡាករគុយបា
ឱកាសជាបេក្ខភាពដណ្តើមខ្សែក្រវាត់នៅស្ថាប័ន One Champioship របស់កីឡាករគុនចម្រុះខ្មែរ ចាន់ រតនា កាត់មានច្រើន ក្រោយឈ្នះពិន្ទុកីឡាករគុនចម្រុះគុយបា Gustavo Balart កាលពីថ្ងៃទី ១៦ សីហា នេះនាទីក្រុងបាងកក ប្រទេសថៃ ។
នេះជាការឈ្នះ៣ប្រកួតជាប់របស់កីឡាករគុនខ្មែររូបនេះបន្ទាប់ពីផ្តួលកីឡាករឥណ្ឌូនេស៊ី ២នាក់ត្រឹមទឹកទី២ និងចុងក្រោយឈ្នះជើងខ្លាំងកំពស់ទាបនេះកាលពីថ្ងៃយប់ថ្ងៃសុក្រ ។ ក្តីស្រមៃដែលចង់មានឱកាស ដណ្តើមខ្សែក្រវាត់របស់ ចាន់ រតនា កាន់តែខិតជិតចូលមកដល់ បន្ទាប់ពីមុនប្រកួតរូបគេបង្ហើបថាត្រូវប៉ះជើងខ្លាំង៣ នាក់ ជាបន្តបន្ទាប់ទើបមានឱកាស ឥលូវគេឆ្លងកាត់បានម្នាក់ហើយ មានន័យថាគេអាចប៉ះជើងខ្លាំងពីរនាក់ទៀត ទើបមានឈ្មោះប្រកួតដណ្តើមខ្សែក្រវាត់នាពេលណាមួយ ។
សូមបញ្ជាក់ថា គិតតាមប្រកួតលក្ខណៈ MMA របស់ ចាន់ រតនា នាពេលនេះរូបគេឈ្នះ៧ និងចាញ់ ៣ ហើយ ក៏ជាប់កិច្ចសន្យាជាមួយ One Championship ផងដែរនាពេលបច្ចុប្បន្ននេះ ៕