មិនមានរបួសអ្វីឡើយ តែ Lukaku មិនអាចលេងអោយ Inter Milan នៅប្រកួតបើកឆាកក្របខ័ណ្ឌ Serie A ទេ
រឿងរ៉ាវច្រើនណាស់ ទាក់ទងនិងការផ្លាស់ចេញពីបិសាចក្រហមទៅកាន់ក្លឹបពស់យក្សរបស់ខ្សែប្រយុទ្ធគូទធំ Lukaku។ ទំរាំបានចេញផុតពី Old Trafford រូបគេត្រូវបានក្លឹបមួយចំនួនដូចជា Juventus តាមដេញថ្លៃដែរ តែមិនត្រូវគ្នា ទើបសំរេចចិត្តមកលេងនៅ Inter Milan វិញ ហើយក៏បានចូលលេងក្នុងការប្រកួតមិត្តភាពខ្លះដែរ។
ប៉ុន្តែពេលនេះ Inter Milan នៅមិនទាន់សប្បាយចិត្តពេលបាន Lukaku មកចូលរួមនោះទេ ព្រោះកញ្ចប់ទឹកប្រាក់ ៧៥លានផោនដែលក្រុមពស់យក្សបានចំណាយលើកីឡាករជនជាតិប៊ែលហ្ស៊ិក ហាក់បីដូចជាមានការព្រួយបារម្ភទៅវិញ។
ព្រោះលោក Anotonio Conte មិនសប្បាយចិត្តពេលដែល Lukaku មិនអាចចូលលេងអោយ Inter Milan នៅប្រកួតដំបូងក្នុងក្របខ័ណ្ឌ Serie A រដូលកាលថ្មីនេះបានឡើយ។ មូលហេតុដោយសារតែខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ ឡើងទំងន់ខ្លាំងពេករហូតដល់ទៅ ១០៤គីឡូក្រាមឯណោះ។
ដូច្នេះហើយទើបជាកង្វល់របស់លោក Conte ដែលត្រូវស្វែងរកខ្សែប្រយុទ្ធជំនួសរូបគេរហូតទាល់តែរាងកាយរបស់ Lukaku សម្រកត្រូវតាមក្បួនខ្នាតមកវិញ៕