
Son ជាកីឡាករ Spurs ដំបូងគេដែលធ្វើបានហ៊ែតទ្រីកនៅ PL ក្នុងនាមកីឡាករបម្រុង
Son Heung-min បានប្ដូរចូលនាទី៥៩ជំនួស Richarlison ហើយគេចំណាយពេលត្រឹម១៣នាទីប៉ុណ្ណោះដើម្បីរកបាន៣គ្រាប់ឲ្យ Tottenham Hotspur ឈ្នះ Leicester City ៦ទល់នឹង២ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា។
កីឡាករកូរ៉េខាងត្បូងត្រូវបានអ្នកចាត់ការ Spurs លោក Antonio Conte ដាក់នៅកៅអីបម្រុង ក្រោយរកគ្រាប់បាល់មិនបានសោះនៅប្រកួតមុនៗ។
យ៉ាងណា ការប្ដូរចូលលើកនេះ អតីតខ្សែប្រយុទ្ធ Bayer Leverkusen បានបំប៉ោងសំណាញ់នាទី៧៣, ៨៤ និង៨៦។
គេបានក្លាយជាកីឡាករ Spurs ដំបូងគេដែលធ្វើបានហ៊ែតទ្រីកនៅ Premier League ក្នុងនាមកីឡាករបម្រុង៕