លោក ជួន សំណាង ត្រៀមបំផ្ទុះរឿងអាស្រូវក្នុងវិស័យគុនខ្មែរម្នាក់ទៀតហើយ
១សប្តាហ៍ក្រោយពេលដែលលោក ឃឹម សុជាតិ អតីតមន្រ្តីអាជ្ញាកណ្តាលសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញមកទំលាយនូវអារម្មណ៍ផ្ទាល់ខ្លួនមួយ ស្តីពីការមិនអស់ចិត្តក្នុងការប្រតិបត្តិកម្មវិធីប្រដាល់ ឥឡូវនេះលោក ជួន សំណាង ម្នាក់ទៀតហើយដែលបានបង្ហោះសារចង់ទំលាយរឿងពិតមួយចំនួនក្នុងអារម្មណ៍របស់គាត់ឲ្យបានធូរទ្រូងដែរ។
មិនដឹងថាតើលោក ជួន សំណាង អាចនឹងនិយាយរៀបរាប់រិះគន់វិស័យកីឡាប្រដាល់គុនខ្មែរដូចលោក ឃឹម សុជាតិ ដែររឺទេ?ប៉ុន្តែបើតាមអត្ថបទដែលគាត់សរសេរគឺពាក់ព័ន្ធនឹងការចូលបំរើក្នុងជួរសហព័ន្ធកីឡាប្រដាល់គុនខ្មែររយះពេលជាង១៨ឆ្នាំ ពោលគឺធ្វើការមុនលោកគ្រូ ឃឹម សុជាតិ បន្តិច ដែលបច្ចុប្បន្នលោក ជួន សំណាង គឺជាអាជ្ញាកណ្តាលចៅក្រមដាក់ពិន្ទុក្នុងស្ថានីយ៍ក្នុងស្រុកមួយក្នុងប្រទេសកម្ពុជា។
បើសិនជាគាត់ធ្វើដូចលោកគ្រូ ឃឹម សុជាតិ មែន បានន័យថាមានមនុស្ស២នាក់ហើយដែលហ៊ាននិយាយអារម្មណ៍មិនល្អ ប៉ុន្តែនេះគ្រាន់តែជាការទះដៃមួយចំហៀង ដោយយើងមិនទាន់ដឹងការពិតថាតើរឿងនេះពិតប្រាកដប៉ុន្មានភាគរយទេ ពីព្រោះមិនទាន់មានការបកស្រាយពីភាគីសហព័ន្ធកីឡាប្រដាល់គុនខ្មែរណាមួយនៅឡើយទៅលើប្រតិកម្មលើលោកគ្រូ ឃឹម សុជាតិ ដែលបានសម្រេចចិត្តដកខ្លួនចេញពីមន្រ្តីអាជ្ញាកណ្តាលចៅក្រមប្រដាល់គុនខ្មែរ ហើយឥឡូវនេះដល់វេនលោក ជូន សំណាង ថាតើលោកនឹងនិយាយពីអ្វីទាក់ទង់ខ្លាំងទេទៅលើសហព័ន្ធកីឡាប្រដាល់គុនខ្មែរនោះ ដោយយើងនឹងនៅរង់ចាំតាមដានទាំងអស់គ្នាជាបន្តទៀត។
សូមបញ្ជាក់ថាលោកគ្រូ ជួន សំណាង គឺជាអតីតគ្រូប្រដាល់ វីអាយភីចំការមន ជាអតីតគ្រូប្រដាល់ព្រះខ័នរាជ ហើយបច្ចុប្បន្នជាមន្រ្តីចៅក្រមអាជ្ញាកណ្តាលមួយក្នុងទូរទស្សន៍ស្រុកខ្មែរ។
MSR SPORT នឹងជម្រាបជូនព័ត័មានលម្អិតទៀតអំពីបញ្ហានេះ ប្រសិនបើមានអ្វីប្រែប្រួលអំពីលោក ជូន សំណាង រឺក៏មានការបកស្រាយពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហើយនឹងអង្គភាពពាក់ព័ន្ធផ្សេងៗ៕