ជប៉ុនចាប់ផ្តើមស្គាល់គុនខ្មែរច្បាស់ជាងមុន បន្ទាប់ពី ពៅ សក្តិសិទ្ធ ផ្តួលឲ្យសន្លប់ក្នុងទឹក២(មានវីដេអូប្រកួត)
ទីបំផុតកីឡាករគុនខ្មែរ ពៅ សក្តិសិទ្ធ ពិតជាអាចធ្វើបាន បន្ទាប់ពីរូបគេបានវ៉ៃឲ្យកីឡាករម្ចាស់ផ្ទះជប៉ុនត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ត្រឹមទឹកទី២ ហើយក៏ចាប់ផ្តើមឲ្យជនជាតិជប៉ុនដែលពីមុនមកមិនសូវស្គាល់គុនខ្មែរច្បាស់ ចាប់ផ្តើមចាប់អារម្មណ៍លើគុនខ្មែរ តាមរយៈការប្រកួតរបស់កូនសិស្សលោក មាស សុខគ្រី។
ក្រោយចប់ការប្រកួតកាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ ពៅ សក្តិសិទ្ធ បានផ្ញើវីដេអូរបស់ខ្លួនមកកាន់ MSR ហើយបាននិយាយទាំងរំភើបថា៖ បង! ខ្ញុំឈ្នះហើយ គឺឈ្នះដៃគូត្រឹមទឹក២ដោយលោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត។ MSR ក៏បានសួរ សក្តិសិទ្ធ ដើម្បីបញ្ជាក់បន្ថែមអំពីជំនួបប្រកួតនាពេលនោះថា តាមពិត! MSR ឃើញដៃគូរបស់ សក្តិសិទ្ធ ហាក់បីដូចជាស្ទើជាងខ្លួន ម្តេចក៏មិនវ៉ៃផ្តាច់ក្នុងទឹកទី១តែម្តងទៅ? សក្តិសិទ្ធ ឆ្លើយថា គេពិតជាមិនស្គាល់គុនខ្មែរមែន! ទើបហ៊ានដាក់ដៃគូរាងស្ទើមកបែបនេះ ហើយហេតុតែរូបគេមិនវ៉ៃផ្តាច់ឲ្យបោះបង់ាករប្រកួតក្នុងទឹក១ ក៏ដោយសារអាណិតដៃគូប្រកួត ណាមួយមិនចង់បំបាក់ម្ចាស់ផ្ទះឲ្យបោះបង់ការប្រកួតលឿនពេក។ ជាចុងក្រោយ ពៅសក្តិសិទ្ធ ក៏បាននិយាយបន្ថែមទៀតថា រូបគេប្រកួតមិនយកតម្លៃខ្លួន ក៏ដោយសារចង់ឲ្យជនជាតិជប៉ុនស្គាល់ថាក្បាច់គុនខ្មែរឲ្យច្បាស់ កុំឲ្យស្គាល់តែមួយថៃខ្លាំងពក៕ (មានវីដេអូប្រកួតនៅខាងក្រោមនេះ…)
វីដេអូប្រកួតទឹក១..
វីដេអូប្រកួតទឹក២..