
ឡៅ ចន្រ្ទា អន់ចិត្តចង់ដើរចុះពីសង្វៀននៅពេលដែល កង មឿងឆាង ទាត់ថែម

ប្រភពរូបភាព: CBS SPORT
បន្ទាប់ពីអាសង្ហាគុនខ្មែរ ឡៅ ចន្រ្ទា ទទួលបានត្រឹមលទ្ធផលស្មើគ្នាជាមួយ អ្នកប្រដាល់ជើងចាស់របស់ថៃ កង មឿងឆាង កាលពីព្រឹកថ្ងៃសៅរ៍នេះ បានធ្វើអាសង្ហារបស់យើងបានឡាយវីដេអូក្នុង Page ផ្ទាល់ខ្លួន ដោយបាននិយាយថា រូបគេមិនសប្បាយចិត្តទាល់តែសោះនៅពេលដែល កង មឿងឆាង បានថែមដោយទាត់ចំកណ្តាលខ្នងរបស់ខ្លួន ធ្វើអោយរូបគេមានការអន់ចិត្តសឹងតែដើរចុះពីសង្វៀនប្រកួត។ ហើយជាមួយគ្នានោះ ចន្រ្ទា ក៏នៅតែសរសើរថា កង មឿងឆាង គឺជាអ្នកប្រដាល់ថៃដែលរឹង ពោលគឺវ៉ៃត្រូវមិនងាយស្រុត ហើយបើអោយរូបគេប្រកួតជាមួយគ្នាជាលើកទី៤ទៀតក៏ប្រកួតដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងការឡាយវីដេអូនោះ ឡៅ ចន្រ្ទា បានទទួលយកពាក្យរិះគន់ជាច្រើនពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ហើយសន្យាថានឹងព្យាយាមហ្វឹកហាត់ដើម្បីគុនខ្មែរតទៅមុនទៀត ហើយក៏បានសំណូមពរដល់អ្នកគាំទ្រគុនខ្មែរ មេត្តាជួយលើកទឹកចិត្តដល់កីឡាករ ព្រោះការលើកទឹកចិត្តពីសំណាក់ពុកម៉ែបងប្អូនគឺបានធ្វើឲ្យគេមានទឹកចិត្តប្រកួតទៅមុខទៀតបាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមរំលឹកថា ឡៅ ចន្រ្ទា និង កង មឿងឆាង ជួបគ្នាលើកនេះគឺជាលើកទី៣ហើយ ក្នុងនោះ កង មឿងឆាង នៅមិនទាន់ស្គាល់ពាក្យថាឈ្នះអាសង្ហានៅឡើយទេ ដោយជំនួបលើកទី១ ឡៅ ចន្រ្ទា ឈ្នះពិន្ទុ ជួបលើកទី២ កង មឿងឆាង វ៉ៃថែមដោយទាត់ចំក ហើយក៏ចៅក្រមសម្រេចចិត្តពិន័យ កង មឿងឆាង និងផ្តល់ជ័យជំនះអោយ ចន្រ្ទា ហើយជំនួបលើកទី៣កាលពីព្រឹកថ្ងៃសៅរ៍អ្នកទាំង២បានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា៕