លន បញ្ញា ត្រៀមជិត១ខែ ខណ: សូត្រ ខេវិន ហាត់អាវុធធ្ងន់ៗ មុនដណ្ដើមខ្សែក្រវាត់ (វីឌូអូ)
ម្ចាស់ជើងឯកក្រុមទី១ លន បញ្ញា និងម្ចាស់ជើងឯកក្រុមទី២ សូត្រ ខេវិន នឹងត្រូវប៉ះគ្នាដណ្ដើមខ្សែក្រវាត់ កម្ពុជាសង្វៀនគុនខ្មែរ អមដោយប្រាក់រង្វាន់ ៦០០០ ដុល្លារ នៅថ្ងៃ សៅរ៍ ទី ១០ ខែ តុលា ឆ្នាំ ២០២០ នាសង្វៀន CNC ម៉ោង ៨នព្រឹក ។
ការត្រៀមខ្លួនមុនប្រកួត លន បញ្ញា បានបញ្ជាក់ថា សម្រាប់រូបគេ ១០០ភាគរយហើយសម្រាប់ការត្រៀមប្រកួតនេះ ហើយក៏បានដឹងច្រើនពីគូប្រកួតដែរ ។ ចំណែក សូត្រ ខេវិន គេបានត្រៀមក្បាច់ដើម្បីយកខ្សែក្រវាត់រួចរាល់ ប៉ុន្តែគេមិនបានបង្ហើបថា ត្រៀមអ្វីនោះទេ ។
សូមបញ្ជាក់ថា កូនសិស្សលោកគ្រូ ធន់ សុភា ដណ្ដើមជើងឯកបានពីកីឡាករ គង់ សំបូរ ចំណែក សូត្រ ខេវិន ឈ្នះជើងឯកពីការប្រកួតជាមួយ សោម វិឆ័យ ៕