បញ្ហា រឿង សោភ័ណ្ឌ ទៅប្រកួតនៅភូមានៅតែជាមន្ទិលសង្ស័យនៅឡើយ
នៅសល់១០ថ្ងៃទៀតប៉ុណ្ណោះអ្នកប្រដាល់គុនខ្មែរកណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ នឹងត្រូវចេញដំណើរទៅប្រកួតនៅប្រទេសភូមា ដែលនេះគឺជាដំណើរទៅប្រកួតលើកដំបូងរបស់ រឿង សោភ័ណ្ឌ។ ទាក់ទង់ទៅនឹងការប្រកួតនៅក្រៅស្រុកនេះដែរ មានប្រិយ៌មិត្តដែលស្នេហាវិស័យគុនខ្មែរមួយចំនួនខ្លះនិយាយថា រឿង សោភ័ណ្ឌ នឹងមិនអាចទៅប្រកួតបានទេ ដោយសារតែបញ្ហារបួសដៃនៅមិនទាន់ធូរស្បើយ ម្យ៉ាងវិញទៀតគឺគីឡូតែម្តង ដោយហេតុផលថា រាល់ដង រឿង សោភ័ណ្ឌ រាល់ការសម្រក់គីឡូប្រកួតម្តងៗនៅចន្លោះពី៧០ទៅ៧២ទៅហើយ ចុះទំរាំប្រកួតចន្លោះពី៦៣,៥ ដល់៦៧ទៀត តើគាត់អាចធ្វើបានរឺយ៉ាងណា?
បើយោងតាមការនិយាយគ្នារវាង MSR និង សោភ័ណ្ឌ គាត់និយាយថា ទោះដៃនេះជារឺមិនទាន់ជាក្តី គាត់នឹងនៅតែទៅប្រកួតនៅទីនោះ ឈ្នះចាញ់គាត់មិនហ៊ាននិយាយនោះទេ តែសំខាន់គាត់នឹងព្យាយាមឲ្យអស់ពីលទ្ធភាព ពោលគឺទាល់តែដេកស្តូកប្រកួតលេងកើតទើបចុះចាញ់។
ចំពោះបញ្ហាគីឡូវិញ MSR បានទាក់ទង់ទៅគាត់ដែរ តែគាត់នៅស្ងៀមមិនទាន់មានប្រតិកម្មអ្វីទាំងអស់។ ព័ត៌មានបន្ថែម MSR នឹងព្យាយាមទាក់ទង់គាត់តទៅទៀត ដើម្បីអោយដឹងរឿងរ៉ាវនេះកាន់តែច្បាស់។
សូមបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ នឹងត្រូវធ្វើការប្រកួតនៅប្រទេសភូមានៅថ្ងៃទី២៩ ខែកញ្ញានេះ តែមិនមែនជាគូឯកទេ ពោលគឺឋិតត្រឹមគូពិសេសតែប៉ុណ្ណោះ៕